វិបស្សនា
បង្រៀនដោយលោក ស.ន. ហ្គោឥនកា
កម្មដ្ឋាន
តាមប្រពៃណីរបស់លោក សាយាគ្យី អ៊ូបាឃិន
គោលការណ៍ឯកជនភាព
សូមអរគុណចំពោះការទស្សនាវិបសៃវិបស្សនាកម្មដ្ឋាននេះ។ ឯកជនភាពរបស់អ្នកពិតជាមានសារៈសំខាន់ណាស់ចំពោះអង្គការរបស់យើង។ ដើម្បីការពារឯកជនភាពរបស់អ្នកឲ្យបានកាន់តែប្រសើរ យើងផ្តល់សេចក្តីជូនដំណឹងនេះដែលប្រាប់អ្នកអំពីការប្រតិបត្តិព័ត៌មានរបស់យើង និង អ្វីដែលអ្នកគួរដឹងពាក់ព័ន្ធនឹងរបៀបប្រមូល និង ប្រើព័ត៌មានរបស់អ្នកជាទូទៅ ទាំងនៅលើវិបសៃនេះ និង ដោយអង្គការសម្ពន្ធជាច្រើនរបស់យើងនៅជុំវិញពិភពលោក។ ប៉ុន្តែ សូមកត់សម្គាល់ថា ព័ត៌មានលម្អិតជាក់លាក់នៃគោលការណ៍ឯកជនភាពរបស់អង្គការសម្ពន្ធរបស់យើងនៅជុំវិញពិភពលោកអាចខុសគ្នាពីប្រទេសមួយទៅប្រទេសមួយទៀត។ សំណៅចម្លងនៃគោលការណ៍ឯកជនភាពជាក់លាក់ដែលអនុវត្តចំពោះព័ត៌មានរបស់អ្នកអាចទទួលបានពីបញ្ជីការនៃវគ្គសិក្សាវិបស្សនា ឬ នៅកន្លែងវគ្គសិក្សាវិបស្សនា នៅពេលអ្នកទៅដល់ទីនោះ។
ព័ត៌មានដែលយើងប្រមូល
បើអ្នកជ្រើសរើសចុះឈ្មោះចូលរួមវគ្គសិក្សាវិបស្សនាកម្មដ្ឋាន តាមអ៊ីនធឺណិត ឬ ពាក្យសុំចុះឈ្មោះសាមញ្ញរបស់យើង ប្រភេទនៃព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនដែលអាចប្រមូលរួមមាន៖ ឈ្មោះ អាសយដ្ឋាន អាសយដ្ឋានអ៊ីមែល លេខទូរសព្ទ លេខទូរសារ និង ព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀតដែលមានលើទម្រង់ពាក្យសុំ និង លើទម្រង់ចុះឈ្មោះចូលរួមវគ្គសិក្សា។ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលបានផ្តល់ឲ្យលើទម្រង់ពាក្យសុំ និង ទម្រង់ចុះឈ្មោះរបស់អ្នកត្រូវបានរក្សាទុកដោយសុវត្ថិភាពនៅកន្លែងរបស់យើង ហើយមានតែអ្នកដែលមានសិទ្ធិពាក់ព័ន្ធនឹងវគ្គសិក្សាប៉ុណ្ណោះអាចមើលព័ត៌មាននោះបាន។ អ្នកដែលមានសិទ្ធិ “ត្រូវការដឹង” រួមមាន បញ្ជីការនៃវគ្គសិក្សា, អ្នកគ្រប់គ្រងមជ្ឈមណ្ឌល/វគ្គសិក្សា និង គ្រូជំនួយដែលដឹកនាំវគ្គសិក្សា។
បើអ្នកជ្រើសរើសប្រើសេវា “ប្រាប់មិត្តអំពីវិបស្សនា” របស់យើង ជាចាំបាច់ អ្នកត្រូវប្រគល់ទាំងអាសយដ្ឋានអ៊ីមែលរបស់អ្នកផ្ទាល់ និង អាសយដ្ឋានអ៊ីមែលរបស់មនុស្សម្នាក់ផ្សេងទៀត ដើម្បីផ្ញើវន្ទនាការអេឡិចត្រូនិក និង អាសយដ្ឋាននៃវិបសៃរបស់យើងទៅបុគ្គលម្នាក់នោះ។ ប្រភេទនៃព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនដែលសេវានោះអាចប្រមូលពីអ្នកគឺអាសយដ្ឋានអ៊ីមែលរបស់អ្នក និង ប្រភេទនៃព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនដែលអាចប្រមូលពីមនុស្សម្នាក់ផ្សេងទៀតនោះ នៅលើទំព័រនេះ រួមមានអាសយដ្ឋានអ៊ីមែលរបស់អ្នកទទួល។ យើងក៏អាចប្រមូលព័ត៌មានមិនមែនអត្តសញ្ញាណផ្ទាល់ខ្លួនផងដែរ នៅពេលអ្នកចូលមើលទំព័រវិបសៃរបស់យើង ដូចជា ប្រភេទនៃកម្មវិធីមើលវិបដែលអ្នកកំពុងប្រើ (ឧទា. កម្មវិធី Firefox, Netscape, Opera ឬ Internet Explorer), ប្រភេទនៃប្រព័ន្ធប្រតិបត្តិការដែលអ្នកកំពុងប្រើ (ឧទា. Windows, Mac OS ឬ Linux) និង ឈ្មោះដែននៃអ្នកផ្តល់សេវាអ៊ីនធឺណិតឲ្យអ្នក (ឧទា. American Online, EarthLink)។
របៀបដែលយើងប្រើប្រាស់ព័ត៌មានរបស់អ្នក
យើងប្រើប្រាស់ព័ត៌មានដែលអ្នកផ្តល់ឲ្យអំពីខ្លួនអ្នកនៅក្នុងទម្រង់ពាក្យសុំ និង ពាក្យចុះឈ្មោះរបស់អ្នកដើម្បីវាយតម្លៃពាក្យសុំរបស់អ្នកសម្រាប់ការអនុញ្ញាតឲ្យចូលរួមវគ្គសិក្សា និង ដើម្បីចុះឈ្មោះអ្នកក្នុងវគ្គសិក្សានោះ។ លើសពីនេះ យើងបានរកឃើញថា អ្នកដែលចូលរួមវគ្គសិក្សាវិបស្សនា ជាញឹកញាប់ បានចូលរួមវគ្គសិក្សាក្រោយៗទៀតជាបន្តបន្ទាប់ ពេញមួយជីវិតរបស់ពួកគេ។ ដើម្បីជួយសម្រួលដល់ការចូលរួមវគ្គសិក្សាជាបន្តបន្ទាប់នៅលើកក្រោយៗទៀត និង ដើម្បីរក្សាកំណត់ត្រានៃប្រវត្តិរូប និង បទពិសោធន៍របស់សិស្ស យើងអាចរក្សាទុកទិន្នន័យវគ្គសិក្សារបស់សិស្សម្នាក់ៗ ដោយគ្មានព្រំដែន និង មិនមានការហាមប្រាមតាមផ្លូវច្បាប់ឲ្យធ្វើដូច្នេះនៅក្នុងយុត្តធិការមួយចំនួន។ បើមិនដូច្នោះទេ សិស្សអាចស្នើឲ្យលុបទិន្នន័យរបស់គេបាន។ ក្នុងករណីខ្លះ យើងអាចប្រើប្រាស់អាសយដ្ឋានប្រៃសណីយ៍ និង/ឬ អាសយដ្ឋានអ៊ីមែលដែលមានឈ្មោះរបស់អ្នក ដើម្បីផ្ញើព័ត៌មានអំពីវិបស្សនាជូនអ្នក ទាក់ទិននឹងសកម្មភាព និង កន្លែងនានា បើអ្នកមិនបដិសេធការទាក់ទងនោះ។ យើងប្រើប្រាស់ព័ត៌មានដែលអ្នកផ្តល់ឲ្យអំពីអ្នកដទៃ នៅក្នុងសេវា “ប្រាប់មិត្ត” របស់យើង ដើម្បីអនុញ្ញាតឲ្យយើងផ្ញើជូនពួកគេនូវវន្ទនាការរបស់អ្នក និង អាសយដ្ឋានវិបសៃរបស់យើង។ ជួនកាល យើងប្រើព័ត៌មានដែលមិនទាក់ទងនឹងព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនដែលយើងប្រមូលដើម្បីកែលំអការរចនា និង ខ្លឹមសារព័ត៌មាននៃវិបសៃរបស់យើង និង ដើម្បីអនុញ្ញាតឲ្យយើងដឹងថាតើនរណាដែលចូលមើលវិបសៃរបស់យើងពីកន្លែងណា និង ឯកសារណាខ្លះដែលពួកគេចូលមើលក្នុងវិបសៃនេះ គឺថា ដើម្បីប្រើព័ត៌មាននេះទាំងមូលដើម្បីវិភាគការប្រើវិបសៃ។ វិបសៃវិបស្សនានេះមិនអនុញ្ញាតឲ្យភាគីផ្សេងទៀតទទួលព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឡើយ ទាំងសម្រាប់ការធ្វើអាជីវកម្ម ឬ មូលហេតុដទៃផ្សេងទៀត។ ទោះជាយ៉ាងនេះក៏ដោយ វិបសៃក្នុងតំបន់មួយចំនួននៃអង្គការរបស់យើងអាចទទួលការបរិច្ចាគទានតាមរយៈបណ្ណឥណទាន ដែលក្នុងករណីនោះ ព័ត៌មានផ្ទាល់ខ្លួនដែលពាក់ព័ន្ធនឹងប្រតិបត្តិការហិរញ្ញាវត្ថុនៃការបរិច្ចាគទាននោះ ត្រូវបានដំណើរការក្នុងលក្ខណៈធម្មតា។ ក្រៅពីនេះ យើងមិនលាតត្រដាងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅក្រៅកន្លែងនានានៃអង្គការសម្ពន្ធរបស់យើង និង មជ្ឈមណ្ឌលរបស់ពួកគេឡើយ លើកលែងតែច្បាប់បានតម្រូវឲ្យធ្វើដូច្នោះ។ ឧទាហរណ៍ ដើម្បីឆ្លើយតបនឹងដីការបស់តុលាការ ឬ ដីកាកោះហៅសាក្សី។ យើងក៏អាចលាតត្រដាងព័ត៌មាននោះដើម្បីជាការឆ្លើយតបទៅនឹងសំណើរបស់ទីភ្នាក់ងារអនុវត្តច្បាប់ ឬ តម្រូវការតាមផ្លូវច្បាប់ផ្សេងទៀតផងដែរ។
គ្រូ និង គ្រូជំនួយទាំងអស់ ព្រមទាំងបុគ្គលិកមជ្ឈមណ្ឌលកម្មដ្ឋាន និង សិស្សបម្រើធម៌ (Dhamma) ទាំងអស់ អាចចូលមើលព័ត៌មានរបស់អ្នកដែលបានប្រគល់តាមរយៈទម្រង់ពាក្យសុំ និង ពាក្យចុះឈ្មោះតែតាមមូលដ្ឋាន “ត្រូវការដឹង” ប៉ុណ្ណោះ។ ព័ត៌មានទាំងនោះត្រូវបានរក្សាទុកយ៉ាងសម្ងាត់ និង មានសុវត្ថិភាព មិនឲ្យផ្សព្វផ្សាយ ឬ មិនឲ្យភាគីផ្សេងណាមួយអាចចូលមើលបានឡើយ នៅពេលមជ្ឈមណ្ឌល ឬ បញ្ជីការនៃវគ្គសិក្សាក្រៅមជ្ឈមណ្ឌលទទួលព័ត៌មាននោះ។ ទោះជាយ៉ាងនេះក៏ដោយ ព័ត៌មានរបស់អ្នកត្រូវបានរក្សាទុក និង ប្រើដោយស្ថិតនៅក្រោមគោលការណ៍ឯកជនភាពជាក់លាក់ដែលអនុវត្តនៅក្នុងប្រទេសដែលធ្វើវគ្គសិក្សាជាក់លាក់ដែលអ្នកកំពុងសុំចុះឈ្មោះ។ ហានិភ័យនៃការលាតត្រដាងព័ត៌មានរបស់អ្នកដោយធ្វេសប្រហែសអាចជាករណីដែលប្រគល់ពាក្យសុំតាមអ៊ីមែល ហើយដែលព័ត៌មាននោះត្រូវបានផ្ញើចេញតាមអ៊ីនធឺណិតបើកចំហ ដែលក្នុងស្ថានភាពខ្លះ កន្លែងទទួលពាក្យសុំតាមអ៊ីមែលរបស់យើងមិនមានសុវត្ថិភាព។ សូមកុំប្រើការដាក់ពាក្យសុំតាមអ៊ីមែលលើវិបសៃនេះ លុះត្រាតែអ្នកត្រៀមខ្លួនទទួលយកហានិភ័យនេះដោយខ្លួនឯង។
ពាក្យសុំរបស់យើង និង ទិន្នន័យផ្ទាល់ខ្លួនដែលមាននៅទីនេះ ត្រូវបានរក្សាទុកដោយឧបករណ៍ផ្ទុក និង ដំណើរការលើកុំព្យូទ័រ។ លើសពីនេះ កុំព្យូទ័ររបស់យើងស្ថិតនៅតាមប្រទេសជាច្រើនទូទាំងពិភពលោក។ ការដាក់ពាក្យសុំរបស់អ្នកដើម្បីចូលរួមវគ្គសិក្សារបស់យើង ត្រូវបានចាត់ទុកថា អ្នកយល់ព្រមយ៉ាងជាក់ច្បាស់ឲ្យគេរក្សាទុក និង ដំណើរការទិន្នន័យពាក្យសុំរបស់អ្នកនៅលើកុំព្យូទ័រ និង យល់ព្រមចំពោះការផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលមាននៅក្នុងពាក្យសុំនោះឆ្លងប្រទេស ព្រមទាំងយល់ព្រមចំពោះការទុកដាក់ និង ការរក្សាព័ត៌មានទាំងអស់ដែលអ្នកបានប្រគល់ជូនយើង ក្នុងដំណើរការចុះឈ្មោះ ស្របតាមបញ្ញត្តិកម្មគោលការណ៍ភាពឯកជននៅក្នុងដែនយុត្តាធិការក្នុងស្រុក។ បន្ថែមលើនេះ ក្នុងករណីខ្លះ សេវាអ៊ីមែលរបស់មជ្ឈមណ្ឌលដែលអ្នកដាក់ពាក្យសុំ អាចត្រូវបានផ្ដល់ជូនតាមរយៈកម្មវិធី Google។ អាស្រ័យហេតុនេះ ការទុកដាក់ទិន្នន័យក្នុងពាក្យសុំរបស់អ្នកចំពោះមជ្ឈមណ្ឌលនោះ ស្ថិតនៅក្រោមគោលការណ៍ភាពឯកជន និង សន្តិសុខរបស់ Google ដូចមានចែងក្នុងការបោះពុម្ពផ្សាយរបស់ពួកគេ ដែលមានលើវិបសៃរបស់ពួកគេ។ ដើម្បីសុខុមាលភាពរបស់សិស្ស វាជាការចាំបាច់ចំពោះយើងក្នុងការធ្វើ និង រក្សាទុកកំណត់សម្គាល់អំពីបញ្ហាសុខភាព ឬ អាកប្បកិរិយាណាមួយដែលទាក់ទងនឹងវគ្គសិក្សាដែលត្រូវគ្នានឹងច្បាប់វិន័យ ឬ ពុំនោះទេ ទាក់ទងនឹងបញ្ហាដែលបង្ហាញថាសិស្សគួរត្រូវបានហាមពីការចូលរួមវគ្គសិក្សានាពេលអនាគត ឬ នឹងត្រូវការការគាំពារបន្ថែមក្នុងអំឡុងវគ្គសិក្សានាពេលអនាគត។ ក្នុងករណីកម្រដែលអាចកើតឡើង កំណត់សម្គាល់ទាំងនេះនឹងត្រូវដាក់បញ្ចូលទៅក្នុងកុំព្យូទ័រ និង ចែករំលែកដោយសម្ងាត់ជាមួយគ្រូជំនួយ និង បញ្ជីការនៃវគ្គសិក្សាដែលទទួលសិទ្ធិ នៅក្នុងវគ្គសិក្សានាពេលអនាគតនោះ។ ការចូលរួមវគ្គសិក្សារបស់អ្នកនឹងត្រូវចាត់ទុកថា អ្នកយល់ព្រមយ៉ាងជាក់ច្បាស់ចំពោះការកាន់កាប់កំណត់សម្គាល់នោះ និង ការផ្ទេរព័ត៌មានឆ្លងប្រទេស។
ការប្រមូលព័ត៌មានដោយវិបសៃផ្សេងទៀត
គោលការណ៍ឯកជនភាពនេះថ្លែងតែអំពីការប្រើ និង ការចែកចាយព័ត៌មានដែលយើងប្រមូលពីអ្នកប៉ុណ្ណោះ។ វិបសៃរបស់យើងអាចមានតំណទៅវិបសៃរបស់ភាគីផ្សេងទៀតដែលការប្រតិបត្តិព័ត៌មានរបស់គេអាចខុសពីរបស់យើង។ អ្នកទស្សនាគួរពិនិត្យមើលសេចក្តីជូនដំណឹងអំពីឯកជនភាពរបស់វិបសៃដទៃនោះ ពីព្រោះយើងមិនមានការគ្រប់គ្រងទៅលើព័ត៌មានដែលបានប្រគល់ជូន ឬ ប្រមូលដោយភាគីផ្សេងទាំងនេះឡើយ។ ដោយសារអង្គការវិបស្សនារបស់យើងមិនគ្រប់គ្រងលើគោលការណ៍ឯកជនភាពរបស់ភាគីផ្សេងៗ អ្នកត្រូវគោរពតាមទម្លាប់ និង គោលការណ៍ឯកជនភាពរបស់ភាគីផ្សេងនោះ បើមាន ហើយអង្គការវិបស្សនារបស់យើងមិនទទួលខុសត្រូវចំពោះការប្រើប្រាស់ និង ការចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយភាគីផ្សេងៗឡើយ។ ដូច្នេះ យើងសូមឲ្យអ្នកសួរ មុននឹងអ្នកលាតត្រដាងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកចំពោះអ្នកដទៃ។
ខូគី
“ខូគី” គឺឯកសារជាអត្ថបទដែលមានព័ត៌មានបន្តិចបន្តួច ដែលសឺវើរបស់យើងទាញយកដាក់កុំព្យូទ័រផ្ទាល់ខ្លួនរបស់អ្នក នៅពេលអ្នកចូលមើលវិបសៃរបស់យើង។ ឯកសារនេះមានលេខវិសេសដែលមានតែមួយដើម្បីឲ្យសឺវើរបស់យើងស្គាល់ថា PC ណាដែលវាទាក់ទងជាមួយ។ យើងបង្កើតខូគីតាមវេលាប្រើ នៅពេលអ្នកប្រើប្រាស់ទម្រង់បែបបទពាក្យសុំលើបណ្ដាញ ដើម្បីចុះឈ្មោះក្នុងវគ្គសិក្សាមួយ។ យើងក៏ប្រើប្រាស់ខូគីតាមវេលាប្រើដើម្បីដឹងថាតើអ្នកបានចុះឈ្មោះចូលជាសិស្សចាស់ ឬក៏មិនមែនសិស្សចាស់ផងដែរ។ ខូគីខ្លះត្រូវបានបែងចែកឲ្យ PC របស់អ្នកតែក្នុងអំឡុងពេលដែលអ្នកចូលមើលវិបសៃប៉ុណ្ណោះ ហើយទាំងនេះត្រូវបានហៅថា វេលាប្រើផ្អែកលើខូគី។ ខូគីទាំងនេះត្រូវបានលុបដោយស្វ័យប្រវត្តិ នៅពេលអ្នកបិទកម្មវិធីមើលវិបរបស់អ្នក។ វិបសៃវិបស្សនា “តាមតំបន់” ផ្សេងទៀត ក៏អាចប្រើប្រាស់ខូគីផងដែរ។
ភាពឯកជនរបស់កុមារ
អង្គការវិបស្សនារបស់យើងមិនប្រមូលព័ត៌មានជាក់លាក់អំពីកុមារឡើយ ប៉ុន្តែយើងមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ក្មេងៗ និង ការប្រើអ៊ីនធឺណិតរបស់ពួកគេ។ ដូច្នេះ ដោយអនុលោមតាមច្បាប់ស្តីពីការការពារឯកជនភាពរបស់កុមារលើបណ្តាញអ៊ីនធឺណីតនៅសហរដ្ឋអាមេរិក ឆ្នាំ 1998 (និង នីតិកម្មស្រដៀងគ្នានេះនៅប្រទេសដទៃ) យើងឥតមានចេតនាស្នើសុំ ឬក៏សុំព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនពីកុមារដែលមានអាយុក្រោម 13 ឆ្នាំ ដោយមិនមានការយល់ព្រមបញ្ជាក់ពីឪពុកម្តាយឡើយ។ ក្នុងករណីដែលយើងទទួលដំណឹងច្បាស់ថាយើងបានប្រមូលព័ត៌មានផ្ទាល់ខ្លួននោះ ដោយមិនមានការយល់ព្រមចាំបាច់ និង បញ្ជាក់ពីឪពុកម្តាយ យើងនឹងលុបព័ត៌មាននោះចេញពីមូលដ្ឋានទិន្នន័យរបស់យើងភ្លាមៗ តាមការដែលអាចធ្វើទៅបាន។
លក្ខខណ្ឌនៃឯកជនភាពជាក់លាក់តាមប្រទេស
សូមកត់សម្គាល់ថា ប្រទេសនីមួយៗអាចមានតម្រូវការច្បាប់ស្តីពីឯកជនភាពជាក់លាក់។ អង្គការវិបស្សនារបស់យើងនៅជុំវិញពិភពលោកបានបង្កើតគោលការណ៍ឯកជនភាពជាក់លាក់ដើម្បីអនុលោមតាមតម្រូវការទាំងនេះដែលអាចខុសពីព័ត៌មានលម្អិតជាក់លាក់នៃគោលការណ៍ទូទៅ ដែលបានកំណត់ខាងលើ។ អ្នកអាចទទួលសំណៅឯកសាររឹងនៃតម្រូវការជាក់លាក់ទាំងនេះដោយទាក់ទងទៅបញ្ជីការនៃវគ្គសិក្សានៅមជ្ឈមណ្ឌលដែលអ្នកបានដាក់ពាក្យសុំ និង/ឬ ទម្រង់ចុះឈ្មោះ ឬក៏នៅតាមកន្លែងវគ្គសិក្សា ពេលអ្នកទៅដល់។
Dhamma.org is committed to protecting the “rights and freedoms” of individuals whose information Dhamma.org collects in accordance with such laws including but not limited to the General Data Protection Regulation (GDPR).
Pursuant to the applicable privacy regulations, you may have the following rights, among others, with regard to any data we collect or retain that relates to you:
- the right of access, i.e. the right to obtain confirmation as to whether or not personal data is being processed, and where this is the case, to obtain access thereto;
- the right to rectification and erasure, i.e. the right to have inaccurate data rectified and/or to have incomplete data completed, and the right to have personal data erased for legitimate reasons;
- the right to impose restrictions on the processing of personal data, i.e. the right to request the suspension of data processing for legitimate reasons;
- the right to data portability, i.e. the right to receive the data in a structured, commonly-used and easily readable format, as well as the right to transmit the data to another data controller
- the right to object, i.e. the right to oppose the processing of data where legitimate reasons for this exist, including data processed for marketing and profiling purposes, if this is envisaged;
- the right to contact the competent data protection authority in case of unlawful data processing.
You may exercise the rights listed above by writing to dhamma.org at privacy@dhamma.org. In addition to the foregoing rights, each application form to register for a Vipassana Meditation course or related activity contains a series of disclosures and consents, which are also intended to protect your rights.
លុបឈ្មោះ/ចុះឈ្មោះ
យើងផ្តល់ឱកាសជូនអ្នកក្នុងការ “លុបឈ្មោះ” ចេញពីការផ្ញើអ៊ីមែល ឬ សំបុត្រប្រៃសណីយ៍ពីអង្គការវិបស្សនាជូនអ្នក ដែលប្រាប់អំពីសេវា ឬ ព័ត៌មានផ្សេងៗរបស់យើងពាក់ព័ន្ធនឹងវិបស្សនា។ ក្នុងករណីផ្សេងទៀត អ្នកប្រហែលជាអាច “ចុះឈ្មោះ” ក្នុងបញ្ជីចែកចាយ ដើម្បីទទួលព័ត៌មានក្នុងស្រុកជាក់លាក់មួយចំនួនផងដែរ។ បើអ្នកជ្រើសរើសឲ្យគេលុបឈ្មោះ, អាសយដ្ឋានអ៊ីមែល ឬ ព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនផ្សេងៗទៀតចេញពីមូលដ្ឋានទិន្នន័យរបស់យើង នោះអ្នកអាចធ្វើដូច្នេះបាន តាមរយៈការផ្ញើអ៊ីមែលមកយើងតាមអាសយដ្ឋាននេះ៖ database-remove@dhamma.org។ អ្នកក៏អាចទាក់ទងមជ្ឈមណ្ឌល ឬ អង្គការវិបស្សនាក្នុងស្រុករបស់អ្នក និង ស្នើសុំឲ្យគេលុបចេញផងដែរ។
របៀបទាក់ទងមកយើង
បើអ្នកមានសំណួរ ឬ ក្ដីកង្វល់ទាក់ទងនឹងឯកជនភាព ឬ គោលការណ៍ដទៃផ្សេងទៀតអំពីវិបសៃវិបស្សនា ឬ ការអនុវត្តគោលការណ៍ទាំងនេះ អ្នកអាចទាក់ទងមកយើងតាម៖ webmaster@dhamma.org។
កាលបរិច្ឆេទចូលជាធរមាន
គោលការណ៍ឯកជនភាពនេះចូលជាធរមាននៅថ្ងៃទី 01 វិច្ឆិកា 2001។ អង្គការវិបស្សនារបស់យើងរក្សាសិទ្ធិគ្រប់យ៉ាងក្នុងការកែសម្រួលលក្ខខណ្ឌនៃគោលការណ៍នេះ នៅគ្រប់ពេល និង តាមឆន្ទានុសិទ្ធិរបស់យើង។ ការណ៍ដែលអ្នកប្រើប្រាស់វិបសៃនេះ ត្រូវបានចាត់ទុកថាជាការយល់ព្រមទទួលយកគោលការណ៍ដែលបានយោងខាងលើ។