វិបស្សនា
បង្រៀនដោយលោក ស.ន. ហ្គោឥនកា
កម្មដ្ឋាន
តាមប្រពៃណីរបស់លោក សាយាគ្យី អ៊ូបាឃិន
លក្ខខណ្ឌគុណវឌ្ឍិនៃវគ្គសិក្សាពិសេស
មានវគ្គសិក្សាពិសេសមួយចំនួនសម្រាប់សិស្សចាស់នៅក្នុងប្រពៃណីនៃការបដិបត្តិវិបស្សនាកម្មដ្ឋាននេះ។ វគ្គសិក្សាទាំងនេះមានលក្ខខណ្ឌមួយចំនួនដែលសិស្សចាស់ត្រូវតែបំពេញ ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលការអនុញ្ញាត។ លក្ខខណ្ឌគុណវុឌ្ឍិមូលដ្ឋានមានដូចខាងក្រោម៖
វគ្គសិក្សាសម្រាប់សិស្សចាស់ 1 ថ្ងៃ ឬ 3 ថ្ងៃ
បញ្ចប់វគ្គសិក្សា 10 ថ្ងៃ យ៉ាងតិចម្ដង ជាមួយលោក ហ្គោឥនកា ឬ គ្រូជំនួយរបស់លោក។ អ្នកដែលបដិបត្តិបច្ចេកទេសព្យាបាលរោគដោយថាមពលឲ្យអ្នកដទៃ មិនគួរចូលរួមទេ។ គួរព្យាយាមរក្សាសិក្ខាបទទាំងអស់ឲ្យបានល្អបំផុតតាមសមត្ថភាពរបស់ខ្លួន។
វគ្គសិក្សាសតិបដ្ឋាន
បានបញ្ចប់វគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 3 ដង (មិនរួមបញ្ចូលវគ្គសិក្សាដែលបានបម្រើ) ជាមួយលោក ហ្គោឥនកា ឬ គ្រូជំនួយរបស់លោក។ បដិបត្តិបច្ចេកទេសនេះក្នុងពេលយ៉ាងតិច 1 ឆ្នាំ។ មិនធ្លាប់បានបដិបត្តិបច្ចេកទេសដទៃផ្សេងទៀត ចាប់តាំងពីវគ្គសិក្សាចុងក្រោយរបស់អ្នកជាមួយលោក ហ្គោឥនកា ឬ គ្រូជំនួយរបស់លោក។ កំពុងព្យាយាមរក្សាការបដិបត្តិប្រចាំថ្ងៃ យ៉ាងតិចបំផុត ចាប់តាំងពីពេលដែលស្នើសុំចូលរួមវគ្គសិក្សានេះ។ កំពុងព្យាយាមរក្សាសិក្ខាបទប្រាំ យ៉ាងតិចបំផុត ចាប់តាំងពីពេលដែលស្នើសុំចូលរួមវគ្គសិក្សានេះ។
ស្វ័យវគ្គសិក្សាសម្រាប់សិស្សចាស់ដែលមធ្យ័ត
ស្វ័យវគ្គសិក្សាគឺសម្រាប់សិស្សចាស់ដែលមធ្យ័ត និង បានបញ្ចប់វគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 3 ដង ហើយវគ្គសិក្សាដែលបានបញ្ចប់ថ្មីបំផុតរបស់គេ ស្ថិតក្នុងរយៈពេល 2 ឆ្នាំចុងក្រោយ។ មិនមានគ្រូដឹកនាំទេ, មិនមានអ្នកគ្រប់គ្រងសិស្សទេ, គ្មានការសម្ភាសពេលថ្ងៃត្រង់ទេ ហើយក៏គ្មានការសួរ/ឆ្លើយ នៅពេលយប់ដែរ។ តម្រូវឲ្យមានការចាក់ខ្សែអាត់ធម្មទេសនាពេលព្រលប់ ហើយសិស្សដែលចូលរួម ត្រូវទទួលខុសត្រូវចំពោះការចាក់ខ្សែអាត់នៅម៉ោង 7 យប់។
សិស្សទាំងឡាយត្រូវបានរំពឹងថានឹងគោរពកាលវិភាគដូចគ្នានឹងវគ្គសិក្សា 10 ថ្ងៃធម្មតាដែរ។ គោរពច្បាប់ និង វិន័យទាំងអស់ (អរិយស្ងាត់, សិក្ខាបទ 8 ជាដើម) ខណៈពេលស្ថិតក្នុងមជ្ឈមណ្ឌល។ មិនធ្លាប់បានបដិបត្តិបច្ចេកទេសដទៃផ្សេងទៀត ចាប់តាំងពីវគ្គសិក្សាចុងក្រោយរបស់អ្នកជាមួយលោក ហ្គោឥនកា ឬ គ្រូជំនួយរបស់លោក។ ព្យាយាមរក្សាការបដិបត្តិ 2 ម៉ោង ប្រចាំថ្ងៃ ចាប់តាំងពីវគ្គសិក្សា 10 ថ្ងៃ ចុងក្រោយ។ ព្យាយាមរក្សាសិក្ខាបទប្រាំឲ្យបានល្អបំផុតតាមសមត្ថភាពរបស់ខ្លួន។ ត្រូវតែទទួលការអនុញ្ញាតពីគ្រូជំនួយដើម្បីចូលរួមវគ្គសិក្សា។
វគ្គសិក្សា 10 ថ្ងៃពិសេស សម្រាប់សិស្សចាស់
ត្រូវតែជាសិស្សចាស់ដែលមធ្យ័ត និង តាំងស៊ប់ក្នុងបច្ចេកទេសនេះ។ ត្រូវតែបានបញ្ចប់វគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 5 ដង ជាមួយលោក ហ្គោឥនកា ឬ គ្រូជំនួយរបស់លោក។ ត្រូវតែបានបញ្ចប់វគ្គសិក្សាសតិបដ្ឋានយ៉ាងតិច 1 ដង។ ត្រូវតែបានបម្រើក្នុងវគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 1 ដង។ រក្សាការបដិបត្តិប្រចាំថ្ងៃ 2 ម៉ោង ក្នុងមួយថ្ងៃ ក្នុងរយៈពេលយ៉ាងតិច 2 ឆ្នាំ។ វៀរចាកពីការសម្លាប់, ការប្រព្រឹត្តខុសក្នុងកាម, ការសេពគ្រឿងស្រវឹង និង សិក្ខាបទផ្សេងទៀតបានល្អបំផុតតាមសមត្ថភាពរបស់ខ្លួន ក្នុងរយៈពេលយ៉ាងតិច 1 ឆ្នាំ។ សហព័ទ្ធត្រូវតែជាអ្នកជួយទំនុកបម្រុងដៃគូដែលចូលរួមក្នុងវគ្គសិក្សាវែង។
14-Day Gratitude Course
The 14-Day Gratitude Course was previously called the Teacher's Self Course. One of the qualities we develop as we meditate is gratitude - gratitude towards one’s teachers, Goenkaji and Mataji, and towards the long tradition of Vipassana teachers, right back to the Buddha.
The course is open to old students who are active in giving service. Requirements include 3 x 10day courses plus one Satipaṭṭhāna course, being active in Dhamma service, trying to maintain two-hour daily practice since last 10-Day course, and trying to maintain the five precepts to the best of one's ability. Local teacher’s recommendation is required. The course follows the usual format of 3x group sittings with instructions in the day, but students work more independently and the teaching materials are drawn from the 20-day course. This is a half-way step to help students mature for long courses, and serves to inspire students to work more deeply in Dhamma.
វគ្គសិក្សា 20 ថ្ងៃ
ត្រូវតែជាសិស្សចាស់ដែលមធ្យ័ត និង តាំងស៊ប់ក្នុងបច្ចេកទេសនេះ។ ត្រូវតែបានបញ្ចប់វគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 5 ដង ជាមួយលោក ហ្គោឥនកា ឬ គ្រូជំនួយរបស់លោក។ ត្រូវតែបានបញ្ចប់វគ្គសិក្សាសតិបដ្ឋានយ៉ាងតិច 1 ដង។ ត្រូវតែបានបម្រើក្នុងវគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 1 ដង។ រក្សាការបដិបត្តិប្រចាំថ្ងៃ 2 ម៉ោង ក្នុងមួយថ្ងៃ ក្នុងរយៈពេលយ៉ាងតិច 2 ឆ្នាំ។ វៀរចាកពីការសម្លាប់, ការប្រព្រឹត្តខុសក្នុងកាម, ការសេពគ្រឿងស្រវឹង និង សិក្ខាបទផ្សេងទៀតបានល្អបំផុតតាមសមត្ថភាពរបស់ខ្លួន ក្នុងរយៈពេលយ៉ាងតិច 1 ឆ្នាំ។ មានចន្លោះពេលយ៉ាងតិច 6 ខែ ចាប់តាំងពីការចូលរួមក្នុងវគ្គសិក្សាវែងចុងក្រោយ។ មានចន្លោះពេល 10 ថ្ងៃ រវាងវគ្គសិក្សាវែង និង វគ្គសិក្សាដទៃផ្សេងទៀត។ សហព័ទ្ធត្រូវតែជាអ្នកជួយទំនុកបម្រុងដៃគូដែលចូលរួមក្នុងវគ្គសិក្សាវែង។
វគ្គសិក្សា 30 ថ្ងៃ
ត្រូវតែជាសិស្សចាស់ដែលមធ្យ័ត និង តាំងស៊ប់ក្នុងបច្ចេកទេសនេះ។ ត្រូវតែបានបញ្ចប់វគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 6 ដង ជាមួយលោក ហ្គោឥនកា ឬ គ្រូជំនួយរបស់លោក។ ត្រូវតែបានបញ្ចប់វគ្គសិក្សាសតិបដ្ឋានយ៉ាងតិច 1 ដង។ ត្រូវតែបានបញ្ចប់វគ្គសិក្សា 20 ថ្ងៃ យ៉ាងតិច 1 ដង។ ត្រូវតែបានបម្រើក្នុងវគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 1 ដង។ រក្សាការបដិបត្តិប្រចាំថ្ងៃ 2 ម៉ោង ក្នុងរយៈពេលយ៉ាងតិច 2 ឆ្នាំ។ វៀរចាកពីការសម្លាប់, ការប្រព្រឹត្តខុសក្នុងកាម, ការសេពគ្រឿងស្រវឹង និង សិក្ខាបទផ្សេងទៀតបានល្អបំផុតតាមសមត្ថភាពរបស់ខ្លួន ក្នុងរយៈពេលយ៉ាងតិច 1 ឆ្នាំ។ មានចន្លោះពេលយ៉ាងតិច 6 ខែ ចាប់តាំងពីការចូលរួមក្នុងវគ្គសិក្សាវែងចុងក្រោយ។ មានចន្លោះពេល 10 ថ្ងៃ រវាងវគ្គសិក្សាវែង និង វគ្គសិក្សាដទៃផ្សេងទៀត។ សហព័ទ្ធត្រូវតែជាអ្នកជួយទំនុកបម្រុងដៃគូដែលចូលរួមក្នុងវគ្គសិក្សាវែង។ ចំពោះវគ្គសិក្សា 30 ថ្ងៃ ដំបូង នោះត្រូវតែបានចូលរួមក្នុងវគ្គសិក្សា 10 ថ្ងៃធម្មតាយ៉ាងតិច 1 ដង បន្ទាប់ពីវគ្គសិក្សា 20 ថ្ងៃ ដំបូង។
វគ្គសិក្សា 45 ថ្ងៃ
ត្រូវតែជាសិស្សចាស់ដែលមធ្យ័ត និង តាំងស៊ប់ក្នុងបច្ចេកទេសនេះ។ អនុញ្ញាតតែចំពោះគ្រូជំនួយ និង អ្នកដែលបានចូលរួមបម្រើធម៌ប៉ុណ្ណោះ។ ត្រូវតែបានបញ្ចប់វគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 7 ដង ជាមួយលោក ហ្គោឥនកា ឬ គ្រូជំនួយរបស់លោក។ បដិបត្តិបច្ចេកទេសនេះជាពិសេសក្នុងពេលយ៉ាងតិច 3 ឆ្នាំចុងក្រោយ។ ត្រូវតែបានបញ្ចប់វគ្គសិក្សា 30 ថ្ងៃ យ៉ាងតិច 2 ដង។ រក្សាការបដិបត្តិប្រចាំថ្ងៃ 2 ម៉ោង ក្នុងមួយថ្ងៃ ក្នុងរយៈពេលយ៉ាងតិច 2 ឆ្នាំ។ វៀរចាកពីការសម្លាប់, ការប្រព្រឹត្តខុសក្នុងកាម, ការសេពគ្រឿងស្រវឹង និង សិក្ខាបទផ្សេងទៀតបានល្អបំផុតតាមសមត្ថភាពរបស់ខ្លួន ក្នុងរយៈពេលយ៉ាងតិច 1 ឆ្នាំ។ មានចន្លោះពេលយ៉ាងតិច 6 ខែ ចាប់តាំងពីការចូលរួមក្នុងវគ្គសិក្សាវែងចុងក្រោយ។ មានចន្លោះពេល 10 ថ្ងៃ រវាងវគ្គសិក្សាវែង និង វគ្គសិក្សាដទៃផ្សេងទៀត។ សហព័ទ្ធត្រូវតែជាអ្នកជួយទំនុកបម្រុងដៃគូដែលចូលរួមក្នុងវគ្គសិក្សាវែង។ ចំពោះវគ្គសិក្សា 45 ថ្ងៃ ដំបូង នោះត្រូវតែបានចូលរួមក្នុងវគ្គសិក្សា 10 ថ្ងៃធម្មតាយ៉ាងតិច 1 ដង បន្ទាប់ពីវគ្គសិក្សា 30 ថ្ងៃ ដំបូង។ ការបញ្ជាក់ទាំងអស់អាចផ្ដល់ជូនរហូតដល់ថ្ងៃ 30។
វគ្គសិក្សា 60 ថ្ងៃ
វគ្គសិក្សា 60 ថ្ងៃ ត្រូវបានបម្រុងសម្រាប់គ្រូជំនួយដែលបានចូលរួមវគ្គសិក្សា 45 ថ្ងៃ 2 ដង ហើយបានបម្រើធម៌ជាប្រចាំ (ពោលគឺ អ្នកដែលបានដឹកនាំវគ្គសិក្សា 10 ថ្ងៃ យ៉ាងតិចបំផុត 4 ដង ក្នុងឆ្នាំចុងក្រោយ ហើយកំពុងបម្រើជាប្រចាំក្នុងមុខងារផ្សេងទៀត)។ ការឲ្យយោបល់ពីគ្រូប្រចាំតំបន់គឺចាំបាច់។ ការអនុញ្ញាតក៏អាចផ្ដល់ផងដែរជូនអ្នកដែលមិនបានចូលរួមវគ្គសិក្សា 60 ថ្ងៃមួយពីមុន ឬ បានចូលរួមក្នុងវគ្គសិក្សា 60 ថ្ងៃពីរបីដង។ អ្នកដែលមិនមែនជាគ្រូជំនួយគួរចូលរួមក្នុងវគ្គសិក្សាវែងផ្សេងទៀត។
លក្ខខណ្ឌខាងលើគឺជាលក្ខខណ្ឌអប្បបរមា ហើយមិនធានាថានឹងទទួលការអនុញ្ញាតឡើយ។ ពាក្យសុំការអនុញ្ញាតចូលរួមវគ្គសិក្សាពិសេស 10 ថ្ងៃ, វគ្គសិក្សា 20 ថ្ងៃ, វគ្គសិក្សា 30 ថ្ងៃ, វគ្គសិក្សា 45 ថ្ងៃ, វគ្គសិក្សា 60 ថ្ងៃ និង ស្វ័យវគ្គសិក្សារបស់គ្រូ ត្រូវតែមានការឲ្យយោបល់ពីគ្រូជំនួយដែលស្គាល់អ្នកច្បាស់ និង គ្រូប្រចាំតំបន់ក្នុងស្រុករបស់សិស្ស។