Wheel of Dhamma

វិបស្សនា​កម្ពុជា
ផ្ដល់ជូន​នូវ​វគ្គសិក្សា​វិបស្សនា​កម្មដ្ឋាន​តាម​ការបង្រៀន​ដោយ​លោក ស.ន. ហ្គោឥនកា
តាម​ប្រពៃណី​របស់​លោក សាយាគ្យី អ៊ូបាឃិន
តារាងពេល​នៃ​វគ្គសិក្សា

Bodhi Leaf

 
  • អំពី
  • របៀប​ស្នើសុំ
  • ទាក់ទង​យើង
  • ស្វែងរក   Search
  • វគ្គសិក្សាIcon blue down arrow 7x4
  • ភាសាIcon blue down arrow 7x4
    • English
    • ភាសាខ្មែរ
  • ទីកន្លែងIcon blue down arrow 7x4
    • កម្ពុជា
      2 មជ្ឈមណ្ឌល
      1 មិនមែន​មជ្ឈមណ្ឌល
    • អាស៊ី អាគ្នេយ៍
      39 មជ្ឈមណ្ឌល
      5 មិនមែន​មជ្ឈមណ្ឌល
    • អាស៊ី
      183 មជ្ឈមណ្ឌល
      28 មិនមែន​មជ្ឈមណ្ឌល
    • ពិភពលោក
      244 មជ្ឈមណ្ឌល
      128 មិនមែន​មជ្ឈមណ្ឌល
Bleaf 90x98
វិបស្សនា​កម្ពុជា, Phnom Penh, ភ្នំពេញ, កម្ពុជា
ទីកន្លែង​មិនមែន​មជ្ឈមណ្ឌល: វិបសៃ | ផែនទី
** លុះត្រាតែ​បាន​កត់សម្គាល់​ផ្សេង​ពី​នេះ បទបញ្ជា​នៃ​វគ្គសិក្សា​នឹង​ផ្តល់​ជូន​ជា​ភាសា​ខាងក្រោម: អង់គ្លេស / ខ្មែរ

វិបស្សនា​កម្ពុជា ដែល​មាន​ឈ្មោះ​ពេញ​ផ្លូវការ​តាម​ផ្លូវច្បាប់​ថា អង្គការ​វិបស្សនា​កម្ពុជា (អ.វ.ក) ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ លេខ ៤៦១២ ប្រ.ក នា​ថ្ងៃទី 03 មិថុនា 2016។ អង្គការ​វិបស្សនា​កម្ពុជា ដើរតួនាទី​ក្នុង​ការ​ដោះស្រាយ​រាល់​បញ្ហា​តាម​ផ្លូវច្បាប់​ទាំងអស់ ព្រមទាំង​រៀបចំ​ឯកសារ ទម្រង់​បែបបទ និង​លិខិតស្នាម​នានា ឲ្យ​មាន​លក្ខណៈ​ស្តង់ដា សម្រាប់​មជ្ឈមណ្ឌល​វិបស្សនា​កម្មដ្ឋាន តាម​ការបង្រៀន​ដោយ​លោក ស.ន. ហ្គោឥនកា តាម​ប្រពៃណី​របស់​លោក សាយាគ្យី អ៊ូបាឃិន ដែល​ស្ថិត​ក្រោម​ឆត្រ​របស់​ខ្លួន។ ទីស្នាក់ការ​កណ្ដាល​នៃ​អង្គការ​វិបស្សនា​កម្ពុជា​ស្ថិត​នៅ​រាជធានី​ភ្នំពេញ ហើយ​នៅ​ទីស្នាក់ការ​នេះ ក៏​មាន​ធម្មសាល (មិនមែន​មជ្ឈមណ្ឌល) ដែល​ផ្ដល់​ជូន​នូវ​វគ្គសិក្សា​វិបស្សនា 1-ថ្ងៃ រៀងរាល់​ខែ ព្រមទាំង​ការអង្គុយ​ភាវនា​រួម 3 ម៉ោង រៀងរាល់​ថ្ងៃ​អាទិត្យ​ផងដែរ។ ធម្មសាល​នេះ​អាច​ទទួល​សិស្សចាស់​វិបស្សនា​ឲ្យ​បដិបត្តិ​រួមគ្នា​យ៉ាង​មាន​ផាសុក​ប្រមាណ 50 នាក់ (ទាំង​ប្រុស ទាំង​ស្រី)។
របៀប​ស្នើសុំ​ចូលរួម ឬ បម្រើ​ក្នុង​វគ្គសិក្សា​មួយ
  1. ចូល​ទម្រង់​បែបបទ​ពាក្យសុំ​ដោយ​ការចុច ស្នើសុំ សម្រាប់​វគ្គសិក្សា​ដែល​ចង់​បាន។ សិស្ស​ចាស់​នឹង​ទទួល​ជម្រើស​ឲ្យ​បម្រើ​ធម៌។
  2. សូម​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​សេចក្តីណែនាំ​អំពី​បច្ចេកទេស និង ច្បាប់​វិន័យ ដែល​អ្នក​នឹង​ត្រូវ​បាន​ស្នើសុំ​ឲ្យ​គោរព​តាម ក្នុង​អំឡុងពេល​នៃ​វគ្គសិក្សា​របស់​អ្នក។
  3. សូម​បំពេញ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ទម្រង់​បែបបទ​ពាក្យសុំ​នេះ​ឲ្យ​បាន​ពេញលេញ​ទាំងស្រុង ហើយ​ប្រគល់​វា។ អ្នក​ត្រូវការ​ពាក្យសុំ​មួយ​ដើម្បី​ចុះបញ្ជី​សម្រាប់​គ្រប់​វគ្គសិក្សា​ទាំងអស់។
  4. សូម​រង់ចាំ​ការជូនដំណឹង។ ការឆ្លើយតប​ទាំងអស់​នឹង​ធ្វើ​ឡើង​តាម​អ៊ីមែល បើ​អ្នក​ផ្តល់​អាសយដ្ឋាន​អ៊ីមែល​ក្នុង​ពាក្យសុំ​របស់​អ្នក។ ដោយសារ​ចំនួន​នៃ​ពាក្យសុំ​មាន​ច្រើន វា​អាច​ត្រូវការ​ពេល​ដល់​ទៅ​ពីរ​សប្តាហ៍ មុន​ពេល​ទទួល​ការជូនដំណឹង។
  5. បើ​ពាក្យសុំ​របស់​អ្នក​ត្រូវ​បាន​យល់ព្រម​ទទួល នោះ​យើង​តម្រូវ​ឲ្យ​អ្នក​បញ្ជាក់​ថា អ្នក​នឹង​ចូលរួម ដើម្បី​ធានា​ឲ្យ​មាន​កន្លែង​របស់​អ្នក​ក្នុង​វគ្គសិក្សា។
ព័ត៌មាន​បន្ថែម
អង្គការ​វិបស្សនា​កម្ពុជា (អ.វ.ក)
ទីស្នាក់ការ​កណ្ដាល​នៅ​ភ្នំពេញ៖ ផ្ទះលេខ 68-70, ផ្លូវលេខ 13, បុរី​ពិភពថ្មី​ចំការដូង,​សង្កាត់​ដង្កោរ, ខណ្ឌ​ដង្កោរ, ភ្នំពេញ, កម្ពុជា។
លេខ​ទូរសព្ទ​ទំនាក់ទំនង៖ +855 92 803 406 / +855 81 803 406
តេលេក្រាម៖ 092 803 406
អ៊ីមែល៖ info@kh.dhamma.org
http://kh.dhamma.org

សិស្ស​អាច​ស្នើសុំចូលរួមវគ្គសិក្សា​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​ពេល​តែមួយ​នៅក្នុងប្រទេស​កម្ពុជា ដោយ​មិន​គិត​ពី​ទីកន្លែង​នៃ​មជ្ឈមណ្ឌល ឬ ស្ថានភាព​នៃ​បញ្ជី​រង់ចាំ។

ភ្នំពេញ ធម្មលដ្ឋិកា ធម្មកម្ពុជា វគ្គសិក្សា​ក្មេងជំទង់ និង កុមារ
 
 

ទម្រង់​បែបបទ​ពាក្យ​សុំ​លើ​បណ្តាញ​អ៊ីនធឺណិត​អ៊ិនគ្រីប​ព័ត៌មាន​របស់​អ្នក មុន​ពេល​វា​ត្រូវ​បាន​ផ្ញើ​ចេញ​ពី​កុំព្យូទ័រ​របស់​អ្នក​ទៅ​សឺវើ​កម្មវិធី​របស់​យើង។ ទោះ​ជា​យ៉ាង​នេះ​ក្តី វា​អាច​មិន​មាន​សន្តិសុខ​ទាំងស្រុង​ឡើយ សូម្បី​តែ​បាន​ប្រើ​អ៊ិនគ្រីបសិន​ក៏​ដោយ។ បើ​អ្នក​ព្រួយ​បារម្ភ​អំពី​លទ្ធភាព​មាន​ហានិភ័យ​លើ​សន្តិសុខ​នៃ​ព័ត៌មាន​សម្ងាត់​របស់​អ្នក ខណៈពេល​វា​ស្ថិត​នៅ​លើ​អ៊ីនធឺណិត ចូរ​កុំ​ប្រើ​ទម្រង់​បែបបទ​នេះ ហើយ​ជំនួស​នេះ សូម ទាញយក ពាក្យសុំ​មួយ​មក​បំពេញ។ បោះពុម្ព ហើយ​បំពេញ​ពាក្យសុំ​នោះ។ រួច​ហើយ​សូម​ផ្ញើ​ទម្រង់​បែបបទ​នេះ​ទៅ​អ្នករៀបចំ​វគ្គសិក្សា។ តាមរយៈ​ការផ្ញើ​ទូរសារ ឬ ផ្ញើ​តាម​ប្រៃសណីយ៍​នូវ​ទម្រង់​បែបបទ​នៃ​ពាក្យសុំ​របស់​អ្នក វា​អាច​ពន្យាពេល​ដំណើរការ​ចុះបញ្ជី​ពី​មួយ​ទៅ​ពីរ​សប្តាហ៍។


ដើម្បី​ចូលមើល​វិបសៃ​តាម​តំបន់​របស់​សិស្ស​ចាស់ សូម​ចុច http://kh.dhamma.org/os។ អ្នក​នឹង​ត្រូវការ ឈ្មោះ​អ្នកប្រើប្រាស់ និង ពាក្យសម្ងាត់ ដើម្បី​ចូលមើល​ទំព័រ​ទាំងនេះ។

សំណួរ​នានា​អាច​សួរ​បាន​ដោយ​ការផ្ញើ​អ៊ីមែល​ទៅ៖ info@kh.dhamma.org

វគ្គសិក្សា​ទាំងអស់​ត្រូវ​បាន​ដំណើរការ​ឡើង​ដោយ​ផ្អែក​លើ​ការបរិច្ចាគ​ទាន។ ចំណាយ​ទាំងអស់​ត្រូវ​បាន​បំពេញ​ដោយ​ការបរិច្ចាគ​ទាន​ពី​អ្នក​ដែល​បាន​បញ្ចប់​វគ្គសិក្សា និង បាន​ទទួល​ប្រយោជន៍​ពី​វិបស្សនា ហើយ​មាន​បំណង​ចង់​ឲ្យ​អ្នកដទៃ​ទទួល​ប្រយោជន៍​ដូច​ពួកគេ​ដែរ។ ទាំង​គ្រូ និង គ្រូជំនួយ​មិន​បាន​ទទួល​លាភការ​អ្វី​ឡើយ; ពួកគេ និង អ្នក​ដែល​បម្រើ​ក្នុង​វគ្គសិក្សា​គឺ​ស្ម័គ្រចិត្ត​ចំណាយ​ពេល​របស់​ពួកគេ។ ដូច្នេះ​វិបស្សនា​គឺ​ផ្តល់​ជូន​ដោយ​ឥតគិតថ្លៃ ពោលគឺ​គ្មាន​ការធ្វើ​ជំនួញ​អ្វី​ទាំងអស់។

សិស្ស​ចាស់ គឺ​ជា​អ្នក​ដែល​បាន​បញ្ចប់​វគ្គសិក្សា​វិបស្សនា​កម្មដ្ឋាន 10 ថ្ងៃ ជាមួយ​លោក ស.ន. ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។ សិស្ស​ចាស់​មាន​ឱកាស​ដើម្បី​ផ្តល់​ការបម្រើ​ធម៌​នៅ​ក្នុង​វគ្គសិក្សា​ដែល​បាន​រាយ​ខាងលើ។

វគ្គសិក្សា​ពីរ​ភាសា គឺ​ជា​វគ្គសិក្សា​ដែល​បង្រៀន​ជា​ពីរ​ភាសា។ សិស្ស​ទាំងអស់​នឹង​បាន​ស្តាប់​បទបញ្ជា​អំពី​ការចម្រើន​កម្មដ្ឋាន​ប្រចាំ​ថ្ងៃ ជា​ភាសា​ទាំងពីរ។ ធម្មទេសនា​ពេល​ល្ងាច​នឹង​ធ្វើ​ឡើង​ដាច់​ពី​គ្នា។

វគ្គសិក្សា​កម្មដ្ឋាន​ធ្វើ​ឡើង​ទាំង​នៅ​ក្នុង​មជ្ឈមណ្ឌល និង នៅក្នុង​កន្លែង​មិនមែន​មជ្ឈមណ្ឌល។ មជ្ឈមណ្ឌល​កម្មដ្ឋាន​គឺ​ជា​កន្លែង​ដែល​បាន​បម្រុង​សម្រាប់​ធ្វើ​វគ្គសិក្សា​ជា​ប្រចាំ ពេញ​មួយ​ឆ្នាំ។ មុនពេល​មជ្ឈមណ្ឌល​កម្មដ្ឋាន​ក្នុង​ប្រពៃណី​នេះ​ត្រូវ​បាន​បង្កើត​ឡើង វគ្គសិក្សា​ទាំងអស់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​កន្លែង​បណ្តោះអាសន្ន ដូចជា​កន្លែង​បោះជំរំ, មជ្ឈមណ្ឌល​សាសនា, ព្រះវិហារគ្រិស្ត និង ទីកន្លែង​ស្រដៀង​នេះ។ សព្វថ្ងៃ​នេះ ក្នុង​តំបន់​ដែល​មិន​ទាន់​មាន​មជ្ឈមណ្ឌល​នៅ​ឡើយ ប៉ុន្តែ​មាន​សិស្ស​ចាស់​ធ្លាប់​ចូលរួម​វគ្គសិក្សា​វិបស្សនា​រស់នៅ វគ្គសិក្សា 10 ថ្ងៃ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទីកន្លែង​មិនមែន​មជ្ឈមណ្ឌល។


 
 

<span style="color: rgb(51, 51, 51); font-family: Verdana, sans-serif; font-size: 11px; background-color: rgb(255, 255, 255);">Dhamma.org</span>

គោលការណ៍​ឯកជនភាព | បាន​ធ្វើ​បច្ចុប្បន្នភាព​នៅ 2024-03-02 12:11:20 UTC

App store us uk Play store badge

Dhamma.org Mobile App | អានាបាណស្សតិកម្មដ្ឋាន សម្រាប់កុមារ &amp; ក្មេងជំទង់